សូមស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់គណៈប្រតិភូ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ

សូមស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់គណៈប្រតិភូ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ ដឹកនាំដោយលោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយលោកស្រីអនុប្រធាន តំណាងមន្ទីរអប់រំយុវជន និងកីឡា ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង មកកាន់ មត្តេយ្យ ឌូវី។ នេះគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់មត្តេយ្យ ឌូវី និងខេត្តបាត់ដំបង ដែលបានទទួលស្វាគមន៍លោកជំទាវ និងជាពិសេសត្រូវបានក្រសួងអប់រំ ជ្រើសរើសដើម្បីផ្លាស់ប្តូរ បទពិសោធន៍រវាងសាលាមត្តេយ្យរដ្ឋ និងសាលាមត្តេយ្យឯកជន។